បាក់ស្រុតដីច្រាំងទន្លេ និងផ្លូវបេតុងតាមដងទន្លេមេគង្គ
ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌជ្រោយចង្វារ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា នៅម្តុំផ្សារក្រមួន ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប មានករណីបាក់ស្រុតដីច្រាំងទន្លេ និងផ្លូវបេតុងតាមដងទន្លេមេគង្គ។
លោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្តែង និងចាត់វិធានការចាំបាច់ ដើម្បីបង្ការគ្រោះថ្នាក់ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន និងចៀសវាងការចេញចូល ឬឆ្លងកាត់ទីតាំងបាក់ស្រុតខាងលើ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីបង្ការគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ ៕






