ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីក្លែងបន្លំជាលោកសង្ឃក្លែងក្លាយ

ភ្នំពេញ÷ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីក្លែងបន្លំជាលោកសង្ឃក្លែងក្លាយដើរបិណ្ឌបាតតាមផ្ទះប្រជាពលរដ្ឋ ប្រព្រឹត្តបទល្មើសនៅលើផ្លូវបេតុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យចំនួន០៣នាក់រួមមាន ៖
១- ឈ្មោះ ថា លីណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
២- ឈ្មោះ ចាន់សីហា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជយ័។
៣- ឈ្មោះ ឃឿន ឃន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
សម្ភារៈចាប់យក: ទូរសព្ទ័០២គ្រឿង (ទូរសព្ទ័ម៉ាក phone 14 ពណ៌ទឹកសមុទ្រ ជារបស់ឈ្មោះ ថា លីណា, ទូរសព្ទ័ម៉ាក I phone17 ពណ៌ទឹកក្រូច ជារបស់ឈ្មោះ ឃឿន ឃន, បាតដាក់បាយ ចំនួន០៣, ថង់យាម ចំនួន០៣, ឆត្រ័ ចំនួន០៣។
ជនសង្ស័យ និងវត្ថុតាង ត្រូវសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី

You might also like