កងរាជអាវុធហត្ថស្រុករលាប្អៀរ សហការជាមួយកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីគ្រឿងញៀន អំពើលួច និងទទួលផលចោរកម្ម

ខេត្តកំពង់ឆ្នាំង៖ ក្រោមការសម្របសម្រួលផ្ទាល់ពី លោកស្រី ស្រឹម ស៊ាងភាជ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងជំនាញនៃកងរាជអាវុធហត្ថស្រុករលាប្អៀរ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបើកប្រតិបត្តិការចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន អំពើលួច និងអំពើទទួលផលចោរកម្ម នៅក្នុងភូមិសាស្ត្រស្រុករលាប្អៀរ។

បច្ចុប្បន្ន ជនសង្ស័យទាំងមូល និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

You might also like