សម្តេចធិបតី អញ្ជើញចូលរួម និងថ្លែងសុន្ទរកថា នៅក្នុងវេទិកាធុរកិច្ចតួកគីយ៉េ-កម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម និងថ្លែងសនុន្ទរកថា វេទិកាធុរកិច្ចតួកគីយ៉េ-កម្ពុជា ដែលសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មាធិការទំនាក់ទំនងសេដ្ឋកិច្ចបរទេសរបស់តួកគីយ៉េ និងក្រសួងពាណិជ្ជកម្មតួកគីយ៉េ។

វេទិកានេះមានការចូលរួមពីតំណាងក្រុមហ៊ុននៃប្រទេសតួកគីយ៉េ និងកម្ពុជា សរុបចំនួន ៦៦ ក្រុមហ៊ុន។ វេទិកានេះជាឱកាសដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងធុរកិច្ច និងស្វែងរកដៃគូសហការថ្មីៗរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

សាធារណរដ្ឋតួកគីយ៉េ រសៀលថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦

You might also like