សម្រេចឃុំខ្លួនវេជ្ចបណ្ឌិតម្នាក់ ជាម្ចាស់គ្លីនីកឯកជន នៅស្រុកកៀនស្វាយ ដែលប្រើហិង្សាលើស្រីស្មេហ៍
ខេត្តកណ្ដាល៖ បន្ទាប់ពីការឃុំខ្លួនសាកសួរអស់ពេលយូរថ្ងៃ លោក គី ទីម៉េង ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្ដាល បានសម្រេចឃុំខ្លួនលោកវេជ្ជបណ្ឌិតម្នាក់ឈ្មោះ ជា រតនា ដែលជាម្ចាស់គ្លីនីកឯកជនមួយនៅស្រុកកៀនស្វាយដាក់ពន្ធនាគារបណ្ដោះអាសន្តហើយក្រោយលោកលាង អ៊ូ តំណាងអយ្យការបានធ្វើការចោទប្រកាន់រួចមក។
នេះបើយោងតាមលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្ត និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់នៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០២៦នេះ ។
អ្នកនាំពាក្យដដែលបានអះអាងថា ជនសង្ស័យរូបនេះត្រូវបានចោទប្រកាន់ ពីបទ «ហិង្សាដោយចេតនា» តាមបញ្ញត្តមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌ ។
សូមជម្រាបសវតាសាច់រឿងថា លោកវេជ្ជបណ្ឌិត និងជាម្ចាស់គ្លីនិកម្នាក់នៅស្រុកកៀនស្វាយ ដែលបានវ៉ៃស្រីរបស់ខ្លួនមិនស្គាល់ឈ្មោះឲ្យមានរបួស បានប្រព្រឹត្តកាលពីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២កន្លងទៅ នៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ហើយត្រូវបានកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ខេត្តកណ្តាល ឃាត់ខ្លួននៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ៕






