ឃាត់ខ្លួនមុខសញ្ញាជួញដូរ និងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៤នាក់

កំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ មានការចង្អុលបង្ហាញពី លោកវរសេនីយ៍ឯក ហ៊ាង ឈាងលី ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន និងបានការណែនាំពី លោកវរសេនីយ៍ឯក យឿន ប៉ាក់ទី ស្នងការរង ជំនួយការដឹកនាំការងារការិយាល័យប្រឆាំងគ្រឿងញៀន ។
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៥និង៣០នាទី នៅចំណុចភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បញ្ជាផ្ទាល់ដោយ លោកវសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុក ដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលត្រពាំងជោ បានធ្វើការឃាត់ខ្លួនមុខសញ្ញាជួញដូរ និងរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៤នាក់
១-ឈ្មោះ នឿន សុខា ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
២-ឈ្មោះ ខុំ យិ ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិអង្គ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
៣-ឈ្មោះ ភួង ម៉ែន ហៅប្រុស ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
៤-ឈ្មោះ វ៉ាង ទីន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
វត្ថុតាងដកហូតរួមមាន ៖
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៦កញ្ចប់(៥មធ្យម,១តូច)
២-ទូរស័ព្ទដៃចំនួន ៣គ្រឿង។
ករណីនេះការិយាល័យជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕

You might also like