បង្ក្រាបករណីចោរលួចកាត់ខ្សែភ្លើងនិងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅស្រុកអង្គស្នួល
ខេត្តកណ្ដាល៖ មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹង។អំពើលួចកាត់ខ្សែភ្លើងនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ករណីនេះកើតនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០២ និង ៣០ នាទីនៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល។
ជនរងគ្រោះ ឈ្មោះ លីម សំអូន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល។
ជនសង្ស័យសរុប៥នាក់ប្រុស (ឃាត់ខ្លួន០៣នាក់ )
១-ឈ្មោះ មួន មករា ហៅក្រៅមៈ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្ដកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល (មានសារធាតុញៀនក្នុងទឹកនោម(+))។
២-ឈ្មោះ លឹម តៃហូរ ហៅក្រៅគ្មាន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត នៅភូមិស្វាយប្រទាល ឃុំ៥ ស្រុកស្អាង ខេត្ដកណ្ដាល បច្ចុប្បន្នស្នាក់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល (មានសារធាតុញៀនក្នុងទឹកនោម(+))។
៣-ឈ្មោះ ធន់ វ៉ាឃីម ហៅក្រៅវ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល (មានសារធាតុញៀនក្នុងទឹកនោម(+))។
៤-ឈ្មោះ រឿន ប៊ុនសេន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅ ភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល (គេចខ្លួន)។
៥-ឈ្មោះ ស៊ឹម ស៊ីនឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់អេតចាយ បច្ចុប្បន្នរស់នៅ ភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល (អ្នកទទួលទិញខ្សែភ្លើង គេចខ្លួន)។
វត្ថុតាងបាត់បង់៖ -ជនរងគ្រោះបាត់បង់ខ្សែភ្លើងប្រហែលប្រវែង១០០ម៉ែត្រ។ +វត្ថុតាងចាប់យក៖ -អាវុធកែច្នៃ(ដាវដងឈើ)មួយដើមប្រវែង ១០៥cm និងកន្ត្រៃដែកស្រោបជ័រ០១ ។ -សំបកខ្សែភ្លើងទំហំ 2 x 10 ប្រវែងប្រហែល៨០ម៉ែត្រ។
មុនពេលកើតហេតុ ប្អូនរបស់ជនរងគ្រោះចេញទៅរកស៊ី និងទុកផ្ទះឲ្យជនរងគ្រោះមើលការខុសត្រូវ។ ក្រោយមកនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ជនរងគ្រោះក៏បានទៅសម្រាកនៅផ្ទះរបស់ខ្លួនខាងត្បូងភូមិ។ លុះព្រឹក ឡើងនៅថ្ងៃទី១៨ខែឆ្នាំដដែល វេលាម៉ោងប្រហែល៧ព្រឹក ក៏មានអ្នកជិតខាងបានទូរស័ព្ទទៅប្រាប់ជនរងគ្រោះថា នៅពេលយប់វេលាម៉ោងកើតហេតុ មានក្រុមចោរលួចកាត់ខ្សែភ្លើងនៅផ្ទះប្អូនរបស់ជនរងគ្រោះអស់ហើយ។ បន្ទាប់ពីទទួលបានព័ត៌មានហើយជនរងគ្រោះ ក៏ទៅមើលក៏ឃើញមានស្នាមកាត់ខ្សែភ្លើងពិតមែន រហូតដល់ថ្ងៃទី១៩ខែ ឆ្នាំដដែល ទើបជនរងគ្រោះបានទៅដាក់ ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលបែកចាន។
ក្រោយពីទទួលបានព័ត៌មានហើយ កម្លាំងប៉ុស្ដិ៍បែកចានបានស្រាវជ្រាវស្វែងរកមុខសញ្ញាតាមនីតិវិធី។ រហូតដល់ថ្ងៃទី២០ខែតុលា ឆ្នាំ២០២៦ នៅវេលាម៉ោងប្រហែល១០ ព្រឹក កម្លាំងប៉ុស្ដិ៍បានកំណត់ អត្ដសញ្ញាណជនសង្ស័យបាន ក៏ហៅជនសង្ស័យ៣នាក់រួមជាមួយវត្ថុតាង ដើម្បីទៅសួនាំនៅ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងបីនាក់បានឆ្លើយសារភាពថាពួកខ្លួនមានបក្ខពួកម្នាក់ទៀត ឈ្មោះ រឿន ប៊ុនសេន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅ ភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល ហើយពិតជាបានលួចកាត់ខ្សែភ្លើងរបស់ជនរងគ្រោះពិតមែន និងបានយកទៅលក់ឲ្យឈ្មោះ ស៊ឹម ស៊ីនឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញលក់អេតចាយ បច្ចុប្បន្នរស់នៅ ភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល បានប្រាក់ចំនួន៨ម៉ឺនរៀល(៨០០០០៛) ហើយពួកខ្លួនចេះប្រើប្រាស់សារធាតុញៀនផងដែរ។
ចំពោះករណីខាងលើនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី៕






