ភរិយាកីឡាករបាល់ទាត់ ទេស សម្បត្តិ នៅតែធ្វើរឿងសំខាន់ជូនស្វាមី
មរណភាពរបស់កីឡាករបាល់ទាត់ ទេស សម្បត្តិ បានធ្វើឱ្យអ្នកស្នេហាវិស័យកីឡា មិត្តរួមអាជីព និង មហាជនជាច្រើន សោកស្តាយយ៉ាងខ្លាំង នៃការបាត់បង់ធនធានមនុស្សដ៏សំខាន់ក្នុងវិស័យកីឡាបាល់ទាត់។ អ្វីដែលកាន់តែធ្វើឱ្យមហាជនកាន់តែខ្លោចចិត្តទៀតនោះ មរណភាពរបស់លោក ទេស សម្បត្តិ បានបន្សល់ទុកឱ្យភរិយាក្លាយជាស្ត្រីមេម៉ាយ រីឯកូនកំព្រាតាំងពីអាយុទើបតែបានប៉ុន្មានខែប៉ុណ្ណោះ។
មហាជននិយមតាមដានវិស័យកីឡាបាល់ទាត់ ច្បាស់ជាបានដឹងមកហើយពីរឿងមរណភាពរបស់កីឡាករបាល់ទាត់ឆ្នើម លោក ទេស សម្បត្តិ ដែលបានទទួលមរណភាពនៅអំឡុងខែមេសា ឆ្នាំ ២០២៥ ក្នុងវ័យ ២៥ ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍។
ដោយឡែក ងាកទៅកាន់ភរិយារបស់កីឡាករ ទេស សម្បត្តិ វិញ ក្រោយពីមរណភាពរបស់ស្វាមីទៅ អ្នកគាំទ្របានសង្កេតឃើញថា អ្នកនាង តែងតែបង្ហាញក្តីនឹករឭកដល់ស្វាមីជានិច្ចនៅលើបណ្តាញសង្គម ដោយក្នុងនោះ គេបានដឹងថា ផេកផ្លូវការរបស់លោក ទេស សម្បត្តិ គឺអ្នកនាងជាអ្នកគ្រប់គ្រង។
ជាមួយគ្នានោះដែរ រាល់គ្រប់កម្មវិធីបុណ្យទាន និង ថ្ងៃសំខាន់ៗ ដូចជាថ្ងៃខួបអាពាហ៍ពិពាហ៍ និង ថ្ងៃខួបកំណើតរបស់លោក ទេស សម្បត្តិ នោះ ភរិយារបស់កីឡាករបាល់ទាត់រូបនេះ តែងតែទិញនំខេកទៅផ្លុំនៅខាងមុខរូបថត និង ធាតុស្វាមីជានិច្ច។
ជាក់ស្តែង នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៦ នេះ ដែលជាថ្ងៃខួបកំណើតគម្រប់ ២៧ ឆ្នាំ របស់ ទេស សម្បត្តិ អ្នកគាំទ្របានបង្ហាញការរំជួលចិត្តជាថ្មី ខណៈភរិយារបស់កីឡាបាល់ទាត់រូបនេះ បានទៅមុខធាតុ និង រូបថតស្វាមី ព្រមទាំងពោលពាក្យយ៉ាងអាឡោះអាល័យមួយ។
ភរិយាកីឡាករបាល់ទាត់ ទេស សម្បត្តិ បានរៀបរាប់ថា «Happy birthday sambath! ៥ ឆ្នាំដែលឆ្លងថ្ងៃកំណើតជាមួយគ្នា តែ ២ ឆ្នាំចុងក្រោយកំដរឆ្លងដដែល គ្រាន់តែទល់មុខនឹងរូបថត ១ សន្លឹក។ លើកនេះក៏ញញឹមតទាល់បានហើយ»៕






