រឿងពិតក្រៅឆាក! វ៉ៃគ្នាស្ទើររលាយភូមិ ដល់ពេលលោកអធិការកោះហៅ ញញឹមដាក់គ្នារលោង!

​កាលពីថ្ងៃទី២០ ខែតុលា ឆ្នំា២០២៦នេះ ក្រោយពីបើកឆាកប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ បញ្ចេញក្បាច់គុនដាក់គ្នាគ្រប់ក្បាច់ ផ្អើលដល់ឆ្កែផ្អើលដល់ឆ្មា… ស្អែកឡើងនាំគ្នារត់ទៅដាក់ពាក្យបណ្តឹង ប្តឹងចុះប្តឹងឡើងសឹងតែគ្រប់ខ្នងផ្ទះ!
​ចុងក្រោយ អត់រួចខ្លួនទេ! ឯកឧត្តមអធិការស្រុកបសេដ្ឋ គាត់ក្តាប់បានសំណុំរឿងនេះហើយ ក៏កោះហៅភាគីទាំងសងខាងចូលខ្លួនមក “អប់រំសីលធម៌ និងកសាងកិត្តិយស” ទាំងអស់គ្នាតម្តងទៅប៉ាអើយ! ។
​ពីដើមឡើយមុខក្រហមច្រាលដាក់គ្នា តែពេលចូលដល់បន្ទប់អធិការ ស្រាប់តែបាត់សូរសំឡេងស្រែក ច្រាសច្រាលអស់រលីង នៅសល់តែស្នាមញញឹមស្ងួតៗ និងការសន្យាថា «លែងហ៊ានទៀតហើយលោកអធិការបាទ/ចាស៎!»។

You might also like