កូនសិស្សលោក កាប់លោកសុគត ហេីយអូសយកទៅដុតចោលទៀត សាហាវណាស់
ខេត្តព្រះសីហនុ៖ កូនសិស្សលោក កាប់លោកសុគត ហេីយអូសយកទៅដុតចោលទៀត សាហាវណាស់ ។ មានករណីឃាតកម្មដ៏រន្ធត់មួយបានកើតឡើងលើព្រះសង្ឃមួយអង្គ នៅវត្តថ្មដា ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយជនសង្ស័យត្រូវបានរាយការណ៍ថា បានសម្លាប់ព្រះសង្ឃ រួចដុតស.ព។
យោងតាមការបញ្ជាក់បឋមពីសមត្ថកិច្ច ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយកើតហេតុ ដោយមិនបានរត់គេចខ្លួនចេញពីក្នុងបរិវេណវត្តឡើយ។
ប្រភពដដែលបានឱ្យដឹងថា ព្រះសង្ឃដែលរងគ្រោះក្នុងហេតុការណ៍នេះ ជាកូនកំព្រាឪពុក។
ពាក់ព័ន្ធនឹងមូលហេតុនៃអំពើឃាតកម្ម និងអត្តសញ្ញាណជនពាក់ព័ន្ធ មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេ។ ព័ត៌មានបន្ថែមនឹងជម្រាបជូននៅពេលទទួលបានការបញ្ជាក់ច្បាស់លាស់ពីសមត្ថកិច្ច៕






