បេសកជនអាមេរិក លោក Witkoff ទៅដល់ទីក្រុង St Petersburg ហើយ ដើម្បីពិភាក្សាជាមួយលោក Putin

ប្រភព ២រូបដែលដឹងអំពីដំណើរទស្សនកិច្ចនេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា លោក Steve Witkoff បេសកជនពិសេសរបស់សហរដ្ឋអាមេរិក បានទៅដល់ទីក្រុងធំទី២ របស់រុស្ស៊ីហើយ គឺ St Petersburg នៅថ្ងៃពុធ (ទី២១ ខែតុលា ឆ្នាំ២០២៦) នេះ ជាទីដែលលោកគ្រោងនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីពិភាក្សាអំពីដំណោះស្រាយ សម្រាប់សង្គ្រាម នៅប្រទេសអ៊ុយក្រែន។
លោក Witkoff នឹងធ្វើការពិភាក្សានៅក្នុងទីក្រុងដែលជាអតីតរាជធានីរបស់ចក្រភពរុស្ស៊ីមួយនេះ ពោលគឺមួយថ្ងៃបន្ទាប់ពីលោកបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅទីក្រុង Oslo ប្រទេសន័រវែស។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បាននិយាយថា ការជួបពិភាក្សា រវាងលោក Witkoff និងលោក Zelenskyy ទទួលបានផលជាវិជ្ជមាន ហើយថា លោក Witkoff នឹងចែករំលែកលទ្ធផលនៃការពិភាក្សានេះទៅកាន់ភាគីរុស្ស៊ី៕

 

You might also like