បង្រ្កាបជនសង្ស័យចំនួន០២នាក់ ករណីកំរាមកំហែងយកម៉ូតូ.នៅកំពង់ស្ពឺ!
ដោយអនុវត្តតាមបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាផ្ទាល់ដោយលោក វរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី ។
នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ អៀង សុភា អធិការរងទទួលផែនការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលជង្រុក និង នគរបាលប៉ុស្តិ៍តាំងដូង ស្រុកបាទី ខេត្តតាកែវ បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា ឈានដល់ការបង្រ្កាបជនសង្ស័យចំនួន០២៖ពាក់ព័ន្ធក្នុងករណី (កំហែងយកម៉ូតូ) នៅចំណុចផ្លូវបេតុងភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៖
១.ឈ្មោះ តាន់ វណ្ណៈ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ខែត្តតាកែវ ។
២.ឈ្មោះ ទែន វិរៈបុត្រ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិបាំងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
វត្ថុតាងដកហូត ក្បាំងម៉ូតូចំនួន០២ឈុត កូនសោរ និង ទុលល្វីស ។
ជនសង្ស័យទាំង០២នាក់បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគងពិសី កសាងសំណុំរឿងបញ្ចូនទៅស្នងការដ្ឋានចាត់ការតាមនីតិវិធីច្បាប់ ៕






