ជាប់បាត់…! ជិះកង់ចាស់ទៅលួចកង់ថ្មីរបស់ប៉ូលិស តម្លៃជាង ១ពាន់ដុល្លារ ឃាត់ខ្លួនបានហេីយ

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅក្នុងបុរីផុន ស៊ុយ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីជនសង្ស័យរូបនោះជិះកង់កញ្ចាស់១គ្រឿង ទៅធ្វើសកម្មភាពលួចយកកង់ថ្មី១គ្រឿងទៀត ដែលមន្រ្តីនគរបាលខាងលើទិញក្នុងតម្លៃជាង១ពាន់ដុល្លារទុកសម្រាប់ជិះហាត់ប្រាណ ។ បន្ទាប់ពីលួចបានសម្រេច ក៏ជិះគេចខ្លួនដោយទុកកង់កញ្ចាស់របស់ខ្លួនចោលនៅកន្លែងកើតហេតុុ ហើយខណៈពេលកំពុងជិះគេចខ្លួន ត្រូវមន្រ្តីនគរបាលរូបនោះតាមរកឃើញក៏ឃាត់ខ្លួនបានហើយ ៕

You might also like