ក្រសួងមហាផ្ទៃ មិនទទួលស្គាល់ឯកឧត្តម សេង ម៉ារឌី ជាប្រធាន គណបក្សឆន្ទៈខ្មែរ
ក្រសួងមហាផ្ទៃបានជម្រាបជូនឯកឧត្តម សុក ហាច ប្រធានគណបក្សឆន្ទៈខ្មែរថា ផ្អែកតាមលទ្ធផលនៃការចុះធ្វើអធិការកិច្ចរបស់ក្រុមការងារជំនាញក្រសួងមហាផ្ទៃ បានរកឃើញថា កិច្ចប្រជុំ គណៈកម្មាធិការនាយកគណបក្សឆន្ទៈខ្មែរ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដែលបានលើកយកញត្តិដកសេចក្តីទុកចិត្ត ឯកឧត្តម សុក ហាច ពីប្រធានគណបក្ស និងការជ្រើសតាំងឯកឧត្តម សេង ម៉ារឌី ជាប្រធាន គណបក្សថ្មីនោះ គឺពុំបានអនុវត្តត្រឹមត្រូវស្របតាមនីតិវីធី នៃច្បាប់ស្តីពីគណបក្សនយោបាយ លក្ខន្តិកៈ និង បទបញ្ជាផ្ទៃក្នុងរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃឡើយ។នេះបើយោងតាមលិខិតរបស់ក្រសួងមហាផ្ទៃជម្រាបជូនឯកឧត្តម សុក ហាច ប្រធានគណបក្សឆន្ទៈខ្មែរ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។






