នារីម្នាក់ ដែលជាមនុស្សស្រលាញ់ភេទដូចគ្នា បានសម្រេចចិត្តចង ក សម្លាប់ខ្លួន បន្ទាប់ពីប្រចណ្ឌនារីជាសង្សារ

ភ្នំពេញ ៖ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ស្ថិតក្នុងបន្ទប់ជួល បុរីភូមិសុខសាន្ត សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា នារីម្នាក់ដែលជាមនុស្សស្រលាញ់ភេទដូចគ្នាបានសម្រេចចិត្តចង ក សម្លាប់ខ្លួន បន្ទាប់ពីប្រចណ្ឌនារីជាសង្សាររហូតមានការឈ្លោះប្រកែក ឈានដល់យកកាំបិតចេញកាប់និងគំរាមសម្លាប់សង្សាររបស់ខ្លួនតែត្រូវបានប្រជាពលរដ្ឋជួយឃាត់ តែបែរជារត់ទៅចង ក ខ្លួនឯងទៅវិញ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅធ្វើត្រួតពិនិត្យនិងសួរនាំហើយហ៊ុមព័ទ្ធខ្សែដើម្បីរងចាំមន្ត្រីជំនាញកោសល្យវិច័យចុះមកពិនិត្យសាកសព រួចធ្វើលិខិតប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។

You might also like