ឃាត់ខ្លួនក្មេងទំនើងចំនួន ០៧នាក់ ករណី បង្ហោះម៉ូតូនៅទីសាធារណ: នៅចំណុចតាមបណ្តោយផ្លូវទ្រង់មាន់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌមានជ័យបានឃាត់ខ្លួនក្មេងទំនើងចំនួន ០៧នាក់ ករណី បង្ហោះម៉ូតូនៅទីសាធារណ: នៅចំណុចតាមបណ្តោយផ្លូវទ្រង់មាន(៣០ម៉ែត្រ) ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០២៦ វេលាម៉ោង២៣ម៉៣០នាទីយប់ ។
ក្មេងទំនើងទាំងនោះរួមមាន÷០១: ឈ្មោះ ជូន រក្សា ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ,០២: ឈ្មោះ រីម ដាលីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ,០៣: ឈ្មោះ ឡាង ម៉ានុត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ,០៤: ឈ្មោះ នី ពន្លកភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ,០៥:ឈ្មោះ វៀន សាវីត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ,០៦: ឈ្មោះ អុក អានវិសាល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរនិង០៧: ឈ្មោះ ឡាច ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ។
វត្ថុតាង: ម៉ូតូចំនួន ០៤គ្រឿង និងទូរស័ព្ទដៃចំនួន ០៧គ្រឿង ។
យប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង២៣ ម៉ ៣០នាទីយប់ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានល្បាតពួនស្ទាក់ក្នុងមូលដ្ឋានដល់ចំណុចតាមបណ្តោយផ្លូវទ្រង់មាន់(៣០ម៉ែត្រ) ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្រាប់តែបានឃើញក្រុមក្មេងទំនើងបានធ្វើការបង្ហោះម៉ូតូនៅតាមផ្លូវសាធារណ:។ ភ្លាមនោះសមត្ថកិច្ចបានដេញតាមឃាត់បានមនុស្សចំនួន ០៧ នាក់ រួមទាំងវត្ថុតាងខាងលើ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។
ក្រោយសាកសួរក្រុមក្មេងទំនើងទាំង០៧នាក់ បានសារភាពថា ពួកខ្លួនតែងតែបង្ហោះម៉ូតូលេងនៅតាមផ្លូវវេងស្រេង និងផ្លូវទ្រង់មាន់(៣០ម៉ែត្រ) ដែលជាផ្លូវខាងសារព័ត៌មានបង្ហោះផ្សព្វផ្សាយកន្លងមក រហូតដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង២៣ម៉៣០នាទីយប់ ពួកខ្លួនមកបង្ហោះម៉ូតូលេងនៅតាមផ្លូវទ្រង់មាន់ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរតែម្តង ។
ក្មេងទំនើងទាំង០៧នាក់ ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំ ដោយមានការធានាពីអាណាព្យាបាល អោយត្រឡប់ទៅផ្ទះវិញជាបណ្តោះ អាសន្ន និងរក្សាទុកមធ្យោបាយ(ម៉ូតូ)នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរយ:ពេល០៣ខែ ៕

You might also like