បង្ក្រាប តាមផ្ទះជួលចំនួន០៤ទីតាំង ដែលពាក់ព័ន្ធនិងហ្គេមអនឡាញ (ជុកកឺ Joker)ឃាត់មនុស្សប្រុស-ស្រីចំនួន១៧នាក់ (ស្រី៥នាក់ )
ភ្នំពេញ៖ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ រួមនឹង កម្លាំងអាជ្ញាធរខណ្ឌ ចុះបង្ក្រាប តាមផ្ទះជួលចំនួន០៤ទីតាំង ដែលពាក់ព័ន្ធនិងហ្គេមអនឡាញ (ជុកកឺ Joker)ឃាត់មនុស្សប្រុស-ស្រីចំនួន១៧នាក់ (ស្រី៥នាក់ ) ។
ប្រភពព័ត៌មានបានបញ្ជាក់ថា កម្លាំងចំរុះនៃខណ្ឌមានជ័យ ដឹកនាំផ្ទាល់ដោយ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ចុះរដ្ឋបាលតាមផ្ទះជួលចំនួន០៤ទីតាំង ដែលពាក់ព័ន្ធនិងហ្គេមអនឡាញ (ជុកកឺ Joker) និងធ្វើការឃាត់មនុស្សប្រុស-ស្រីចំនួន១៧នាក់ (ស្រី៥នាក់ ) បព្ជូានទៅ សួរនាំអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពី យប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវបេតុងប្រឡាយលូស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយពេលបញ្ចប់ប្រតិបត្តិការរួចខាងមនុស្សប្រុស-ស្រីទាំង១៧នាក់ ត្រូវបាននាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការសួរនាំនិងបន្តតាមនីតិវិធីច្បាប់ ៕






