អំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋភៀសសឹក គ្រួសារអតីតយុទ្ធជន និងគ្រួសារក្រីក្រ នៅមណ្ឌលភៀសសឹកនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ
អំណោយដ៏ថ្លៃថ្លានេះ ត្រូវបានសម្ដេចធិបតី នាយករដ្ឋមន្ត្រី សម្រេចផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក គ្រួសារអតីតយុទ្ធជន និងគ្រួសារក្រីក្រ គម្រោង LASED III នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ក្នុងឱកាសសម្ដេចធិបតី អញ្ជើញចុះជួបជាមួយប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលភៀសសឹក ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ។
ប្រជាពលរដ្ឋសរុបមានចំនួន ១ ៧៩៥គ្រួសារ ក្នុងនោះប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ ចំនួន ១ ០៧៧គ្រួសារ និងប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ចំនួន ៧១៨គ្រួសារ ដោយគ្រួសារនីមួយៗទទួលបានថវិកា ៥០ម៉ឺនរៀល ។






