រូបថតប្រចាំសប្តាហ៍៖ បណ្ណសារដ្ឋានជាតិនៃកម្ពុជា គឺជាមជ្ឈមណ្ឌលថែរក្សាឯកសារប្រវត្តិសាស្រ្តដ៏សំខាន់បំផុតរបស់ជាតិ
នៅក្នុងខែតុលា ឆ្នាំ២០២៦ គឺជាខួប ១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិកម្ពុជា (១ តុលា ១៩២៦- ១ តុលា ២០២៦)។ បណ្ណសារដ្ឋានជាតិកម្ពុជា មានទីតាំងស្ថិតនៅផ្លូវលេខ៦១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ឯកសារដែលតម្កល់ និងថែរក្សានៅក្នុងបណ្ណសារដ្ឋានជាតិគឺជាបេតិកភណ្ឌជាតិ ជារតនវត្ថុសំខាន់សំផុតរបស់ជាតិ ដែលជាឯកសារប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិ ហើយជាប្រភពនៃការសិក្សាស្រាវជ្រាវជាតិ ពិសេសជាភស្តុតាងមានតម្លៃគតិយុត្ត។






