អញ្ជើញបុរសអ្នករត់ PassApp និងស្រ្តីជាភ្ញៀវ អ្នកជិះ PassApp មកបំភ្លឺនៅចំពោះមុខសមត្ថកិច្ច ករណីចោទប្រកាន់ ថាបុរសអ្នករត់ PassApp បានយកដៃស្ទាបអង្អែលភ្លៅ ស្រ្តីជាភ្ញៀវ !
ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានអញ្ជើញបុរសអ្នករត់ PassApp និងស្រ្តីជាភ្ញៀវ អ្នកជិះ PassApp មកបំភ្លឺនៅចំពោះមុខសមត្ថកិច្ច ករណីចោទប្រកាន់ ថាបុរសអ្នករត់ PassApp បានយកដៃស្ទាបអង្អែលភ្លៅ ស្រ្តីជាភ្ញៀវ !!!
នៅថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២៦ នៅវេលាម៉ោងប្រហែល ០១:៤០នាទីយប់រំលងអធ្រាត្រមានករណីចោទប្រកាន់ថាអ្នករត់ PassApp បានយកដៃស្ទាបអង្អែលភ្លៅទៅលើស្រ្តីជាភ្ញៀវម្នាក់អ្នកជិះ PassApp ក្នុងស្ថានភាពស្រវឹងស្រាខ្លាំង ស្ថិតនៅចំណុចបណ្ដោយផ្លូវលេខ៦០៨ កែងផ្លូវលេខ២៨១ ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានអញ្ជើញភាគីទាំងពីរ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ដើម្បីធ្វើការសាកសួរ តាមនីតិវិធី ។
បន្ទាប់ពីបានធ្វើការសាកសួរបំភ្លឺលើភាគីទាំងពីរនេះហើយ។ ពួកគេបានប្រាប់សមត្ថកិច្ចថាករណីនេះគ្រាន់ជារឿងយល់ច្រឡំគ្នាតែប៉ុណ្ណោះ ។បន្ទាប់មកភាគីទាំងពីរបានឯកភាពគ្នា ហើយធ្វើការសុំទោសរវាងគ្នាទៅវិញទៅមក និងក៏បានស្នើសុំសមត្ថកិច្ចបញ្ចប់រឿង ដោយមិនធ្វើការប្ដឹងផ្តល់គ្នានោះទេ។សមត្ថកិច្ចយោងតាមសំណូមពរពីភាគីទាំងពីរ និងករណីចោទប្រកាន់នេះជារឿងយល់ច្រឡំ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុទទួលការឯកភាពរបស់ភាគីទាំងពីរ ថាមិនប្តឹងផ្តល់គ្នា បន្ទាប់មកសមត្ថកិច្ចក៏បានអនុញ្ញាតឲ្យអ្នកទាំងពីរទៅលំនៅឋានវិញ រៀងៗខ្លួន៕






