ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ចុះពិនិត្យទីតាំងសាលាហ្វឹកហ្វឺនសម្រាប់យោធិនជាប់កាតព្វកិច្ចយោធា
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា អញ្ជើញចុះពិនិត្យទីតាំងសាលាហ្វឹកហ្វឺនសម្រាប់យោធិនជាប់កាតព្វកិច្ចយោធា នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦។
សូមបញ្ជាក់ថា ទីតាំងហ្វឹកហ្វឺនសម្រាប់យោធិនជាប់កាតព្វកិច្ចយោធា ត្រូវបានរៀបចំនៅតាមទីតាំងមួយចំនួនក្នុងបណ្តាខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។






