ព្រឹត្តិការណ៍ជិះកង់កម្សាន្តជុំវិញរាជធានីភ្នំពេញ អបអរទិវាបុណ្យឯករាជ្យជាតិ លើកទី៧៣ និងស្វាគមន៍មកកាន់ «ភូមិហ្វ្រង់កូហ្វូនី»

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមជិៈកង់កម្សាន្តជុំវិញរាជធានីភ្នំពេញចម្ងាយ ៧៣គីឡូម៉ែត្រ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីអបអរទិវាបុណ្យឯករាជ្យជាតិ លើកទី៧៣ និងស្វាគមន៍មកកាន់ «ភូមិហ្វ្រង់កូហ្វូនី» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី»។

សូមបញ្ជាក់ថា ការជិះកង់កម្សាន្តជុំវិញរាជធានីភ្នំពេញនេះ ចេញដំណើរពីទីស្ដីការក្រសួងទេសចរណ៍ និងបញ្ចប់នៅសួនច្បារមុខវត្តបទុមវតី (ភូមិហ្រ្វង់កូហ្វូនី)។

You might also like