សម្ដេចធិបតីនាំកូនប្រុសពៅមកបង្ហាញកន្លែងដែលចាប់កំណើតកាលពី ៤៩ឆ្នាំមុន នៅភូមិសំរោងត្បូង ឃុំទ្រៀក ស្រុកមេមត់

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំកូនប្រុសពៅមកបង្ហាញកន្លែងដែលចាប់កំណើតកាលពី ៤៩ឆ្នាំមុន នៅភូមិសំរោងត្បូង ឃុំទ្រៀក ស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ។
សម្ដេចធិបតី មានប្រសាសន៍ថា នាំកូនប្រុសពៅ មកបង្ហាញកន្លែងដែលខ្ញុំចាប់កំណើត កាលពី ៤៩ឆ្នាំមុន នៅភូមិសំរោងត្បូង ឃុំទ្រៀក ស្រុកមេមត់។
សម្ដេចមានប្រសាសន៍ថា នៅថ្ងៃអង្គារ ទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះឆ្លៀតឱកាសបន្ទាប់ពីពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ៥០ឆ្នាំ របស់បង ហ៊ុន កំសត់ បាននាំកូនប្រុសពៅ មកបង្ហាញកន្លែងដែលខ្ញុំចាប់កំណើត កាលពី ៤៩ឆ្នាំមុន នៅភូមិសំរោងត្បូង ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
សម្ដេចធិបតីបានបញ្ជាក់ថា ខ្ញុំប្រាប់គាត់ថានៅពេលដែលប៉ាកើតក្នុងជំនាន់ប៉ុលពត អត់មានពេទ្យល្អដូចពេលកូនកើតទេ គឺមានតែគ្រែឈើមួយ នៅក្នុងអគារឈើតូចមួយតែប៉ុណ្ណោះ ហើយពេលនោះលោកយាយនិងប៉ា មានតែពីរនាក់ម៉ែកូនទេ ព្រោះពេលនោះលោកតាអត់បាននៅជាមួយទេ។

You might also like