ឯកឧត្តមប្រធានាធិបតីបារាំង និងលោកជំទាវ អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅខេត្តសៀមរាប ដើម្បីចូលរួមជាអធិបតីព្រះរាជពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច ជាមួយព្រះករុណា ព្រះមហាក្សត្រ
ឯកឧត្តម អេម៉េនុយអែល ម៉ាក្រុង (Emmanuel Marcon) ប្រធានាធិបតីនៃសាធារណ្ឋបារាំង និងលោកជំទាវទី១ អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នាវេលាថ្ងៃត្រង់ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមជាអធិបតីព្រះរាជពិធីសម្ពោធប្រាសាទមេបុណ្យខាងលិច ជាមួយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃដដែលនេះ។






