ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញប្រជុំទ្វេភាគីជាមួយឯកឧត្តម Anton Vyacheslavovich Demidov ប្រធានយុវជនគណបក្សរុស្ស៊ីរួបរួម

ទីក្រុងម៉ូស្គូ, សហព័ន្ធរុស្ស៊ី, នារសៀលថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយគណៈប្រតិភូយុវជនគណបក្សរុស្ស៊ីរួបរួម ដឹកនាំដោយឯកឧត្តម Anton Vyacheslavovich Demidov ប្រធានយុវជនគណបក្សរុស្ស៊ីរួបរួម ដែលប្រារព្ធធ្វើឡើងនៅ Redission Collection Hotel ទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ភាគីយុវជនគណបក្សទាំងពីរបានកត់សម្គាល់ដោយមោទនភាពចំពោះខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងរដ្ឋនិងរដ្ឋ ប្រជាជន និងប្រជាជនកម្ពុជា និងរុស្ស៊ី (១៩៥៦-២០២៦) ក៏ដូចជាការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សទាំងពីរដែល នឹងត្រូវរៀបចំពិធីចុះហត្ថលេខាផ្លូវការនៅពេលខាងមុខ ។

កិច្ចប្រជុំទ្វេភាគីនេះ បានប្រព្រឹត្តិទៅក្នុងបរិយាកាសស្និទ្ធស្នាល ផ្លែផ្កា និងយោគយល់គ្នាខ្ពស់ ដើម្បីបន្តពង្រឹងចំណងសហប្រតិបត្តិការរវាងយុវជនគណបក្សទាំងពីរ ជាពិសេសការត្រៀមលក្ខណៈក្នុងការរៀបចំផែនសកម្មភាពរួមគ្នាសម្រាប់ការអនុវត្តអនុស្សរណៈដោយពេលពេលចុះហត្ថលេខារួច ។

You might also like