បុរសម្នាក់ ត្រូវបានប្រទះឃើញស្លាប់ ករណីចង ក បន្ទាប់ពីមានជម្លោះពាក្យសម្តីជាមួយប្រពន្ធ
ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង១៥នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ត្រូវបានប្រទះឃើញស្លាប់ក្នុងករណីចងក នៅក្នុងលំនៅឋានមួយ ក្រោយមានជម្លោះជាមួយប្រពន្ធ ពាក់ព័ន្ធនឹងការមិនអនុញ្ញាតឱ្យទៅបង់សំណាញ់។
ជនរងគ្រោះមានឈ្មោះ អេង ដាវីត អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិដូង ឃុំបាឡាំង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ ប្តីរបស់គាត់បានផឹកស្រាស្រវឹង រួចបានសុំទៅបង់សំណាញ់ ប៉ុន្តែរូបគាត់មិនអនុញ្ញាតឱ្យទៅនោះទេ។ ក្រោយមក ប្តីបានខឹងសម្បា ហើយប្រពន្ធក៏បានចេញទៅសម្រាកនៅផ្ទះបងប្អូន លុះដល់ព្រឹកឡើង ពេលត្រឡប់មកវិញ ក៏បានប្រទះឃើញប្តីបានស្លាប់ដោយសារចងកទៅហើយ។
សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងអនុវត្តនីតិវិធីតាមជំនាញ រួចប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕






