អបអរសាទរ! ព្រះខ័នរាជស្វាយរៀង លត់ក្រុម Port FC របស់ថៃ ៤-១ ចំពោះមុខអ្នកគាំទ្រផ្ទាល់ ១៥,៥៦៥នាក់ ដែលទើបបញ្ចប់មុននេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
៤គ្រាប់ ដែលជួយឲ្យក្រុមជើងឯកលីគកំពូលកម្ពុជា ទទួលបាន ៣ពិន្ទុដំបូង ក្នុងពានរង្វាន់ ASEAN Club Championship Shopee Cup 2026/27 ពូលB នេះ រកបានដោយកីឡាករ មិន រតនៈ នៅនាទី១៤, Martins Juior នៅនាទី៤៣, កីឡាករ Tiago Alves នៅនាទី៦៩ និងកីឡាករ Peprah Kwame ស៊ុតបាល់ពិន័យ ១១ម៉ែត្រ នៅនាទី៧៧ មុនក្រុមភ្ញៀវ រកបាន ១គ្រាប់នៅចុងម៉ោង៕






