បង្ក្រាប នឹងឃាត់ខ្លួនមុខសញ្ញា ០៤នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន.នៅកំពង់ស្ពឺ!
ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និង បញ្ជាដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ាង ឈាងលី ស្នងការរងផែនប្រឆាំងគ្រឿងញៀន។ មានប្រជាពលរដ្ឋល្អបានរាយការណ៍នៅចំណុចភូមិរស្មីសាមគ្គី ឃុំជាំសង្កែ ស្រុកភ្នំស្រួច សង្ស័យមានការជួញដូរនិងប្រើប្រាស់គ្រឿងញៀន។
ក្រោយទទួលបានព័ត៌មាន លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានដឹកនាំកម្លាំង ចុះទៅដល់ទីតាំងខាងលើបានឃាត់ត្រួតពិនិត្យមុខសញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួន០៤នាក់៖
១-ឈ្មោះ ញាណ ភារៈ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិរស្មីសាមគ្គី ឃុំជាំសង្កែ ស្រុកភ្នំស្រួច
២-ឈ្មោះ សាំង និល ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិរស្មីសាមគ្គី ឃុំជាំសង្កែ ស្រុកភ្នំស្រួច
៣-ឈ្មោះ ប៉ាន់ វណ្ណៈ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិរស្មីសាមគ្គី ឃុំជាំសង្កែ ស្រុកភ្នំស្រួច
៤-ឈ្មោះ ប៉ុល ជីវន្ដ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងគិន ឃុំព្នាយ ស្រុកសំរោងទង
-ដកហូតវត្ថុតាង
ម្សៅក្រាមពណ៌សថ្លា១៣កញ្ចប់ (ធំ១ មធ្យម១១ តូច០១) សង្ស័យជាគ្រឿងញៀន )
-ជញ្ជីងអេឡិចត្រូនិចចំនួន០២គ្រឿង
-ម៉ូតូ០១គ្រឿង
-ទូរស័ព្ទដៃ០៤គ្រឿង។






