ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងខេត្តសៀមរាប ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក មានប្រមាណ ៥១០ ១៩៤នាក់
(សៀមរាប) យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ បានបង្ហាញថា ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានដើរលេងកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ មានចំនួនសរុបប្រមាណ ៥១០ ១៩៤នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ៤៨៧ ៤១០នាក់ ហើយភ្ញៀវទេសចរបរទេស មានចំនួន ២២ ៧៨៤នាក់៕






