អាជ្ញាធរដុតបំផ្លាញចោល គ្រឿងញៀនជាង៦តោន ក្រោយប្រមូលពីតុលាការភ្នំពេញ និងខេត្តកណ្ដាល

ខេត្តកណ្តាល ៖ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្តកណ្តាល ស្ថិតនៅឃុំព្រែគយ ស្រុកស្អាង គ្រឿងញៀនជាង៦តោន ត្រូវបានអាជ្ញាធរធ្វើការដុតបំផ្លាញចោល នៅក្នុងកម្មវិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងពិធីនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពី លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ តំណាងលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមទាំងមន្រ្តីជំនាញពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋមួយចំនួន ក្រោមប្រធានបទ «រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា»។

ការដុតបំផ្លាញនៅពេលនេះ គឺតាមសេចក្តីសម្រេច និងតាមអំណាចសាលក្រមរបស់សាលាដំបូងខេត្តកណ្តាល និងរាជធានីភ្នំពេញ សរុបចំនួន៣៤២សំណុំរឿង ដែលមានសារធាតុញៀនគ្រប់ប្រភេទ, សារធាតុផ្សំគ្រប់ប្រភេទ និងសម្ភារពាក់ព័ន្ធការផលិតកែច្នៃ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ទម្ងនសរុបចំនួន៦៣៥៧,៤១១ក្រាម៕

You might also like