សូមប្រុងប្រយ័ត្ន ចំពោះជំងឺគ្រុនឈាម! កុមារីម្នាក់មានជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរបំផុត មានជីវិតរស់ឡើងវិញ និងបានត្រឡប់ទៅផ្ទះវិញ ដោយស្នាមញញឹម

រដូវភ្លៀង មិនទាន់បញ្ចប់ រួមគ្នាកំចាត់និងបំបាត់ជម្រកមូសខ្លា- ការពារបុត្រធីតា កុំឲ្យមូសខ្លាខាំ ជំងឺគ្រុនឈាម អាចវិវត្តយ៉ាងលឿនទៅជាធ្ងន់ធ្ងរស្មុគស្មាញនិងអាចសម្លាប់កុមារបាន!

កុមារីម្នាក់នេះ អាយុ ៩ឆ្នាំ ត្រូវបានព្យាបាលជំងឺគ្រុនឈាមនៅឯគ្លីនិកឯកជនមួយអស់សេរ៉ូម៣លីត្រ ក្នុងខេត្តត្បូងឃ្មុំ បានមកដល់មន្ទីរពេទ្យគន្ធបុប្ផា ពេលជំងឺវិវត្តន៍ធ្ងន់ធ្ងរនៅដង្ហើមចុងក្រោយ។

កុមារីមានជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរបំផុត (EDS): អស់ជីពចរ (shock syndrome) បែកគ្រាប់ឈាម និងហូរឈាមក្នុងក្រពះពោះវៀន និងខ្សោយថ្លើម-តម្រងនោម (DSS induced HUS)។ កុមារី ត្រូវបានសង្រ្គោះជីវិត ដោយប្រើឈាមច្រើនប្លោក-និងជំនួយម៉ាស៊ីន សប់ដង្ហើម ៦ថ្ងៃ និងសម្រាកពេទ្យរយ:ពេល២០ថ្ងៃ។ ថ្ងៃនេះកូនស្រី មានជីវិតរស់ឡើងវិញ និងបានត្រឡប់ទៅផ្ទះវិញ ដោយស្នាមញញឹម។

សូមអរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិតមួយនេះ។ រាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង ៕

You might also like