ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធលួច ដោយយកពូថៅវាយបំបែកទុយោទឹក យកកុងទ័រទឹក

ភ្នំពេញ÷លោកវរៈសេនីយ៍ឯក អ៊ុក បូនីន អធិការនគបាលខណ្ខមានជ័យ ណែនាំប៉ុស្តិ៍រដ្ឋបាលនគរបាលចាក់អង្រែក្រោម ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីអំពេីលួចមានស្ថានទម្ងន់ទោស ដោយយកពូថៅវាយបំបែកទុយោទឹកយកកុងទ័រទឹក។
នគរបាលចាក់អង្រែក្រោមឃាត់ខ្លួន នៅចំណុចផ្លូវ ៣០ ម៉ែត្រ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ នៅចំណុចលេខ២៣ ផ្លូវជាតិលេខ ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែ សីហាឆ្នាំ២០២៥។

ជនរងគ្រោះម្ចាស់ទីតាំងឈ្មោះ តូ លាងហេង ភេទប្រុស អាយុ៥៥ ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅ ផ្ទវលេខ២៣ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
រីឯ ជនសង្ស័យ,១,ឈ្មោះ ដួង ផានិត ហៅកាដួង ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបររេីសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវ៣០ម៉ែត្រភូមិទួលរកាសង្កាត់ចាក់អង្រែក្រោម ក្រុងភ្នំពេញ(ឃាត់ខ្លួនមានផ្ទុកសាជាតិញៀន)និង ២, ឈ្មោះ សោម ចាស់ស្មីន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះ គ្មានលេខ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលេីខណ្ឌមានជ័យក្រុងភ្នំពេញ (ឃាត់ខ្លួនគ្មានផ្ទុកនូវសាជាតិញៀន)។
ចាប់យកវត្ថុតាងរួមមាន÷ពូថៅដងខ្លីចំនួន១
មន្ត្រីនគរបាលចាក់អង្រែក្រោមឱ្យដឹងថា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១០ ជនរងគ្រោះឈ្មោះតូ លាងហេង ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅផ្ទះ លេខ២៣ ផ្លូវជាតិលេខ២ភូមិទួលរកា សង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគររដ្ឋបាលចាក់អង្រែក្រោម។ បន្ទាប់កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានចុះទៅដល់ចំណុចកេីតហេតុ និងបានស្រាវជ្រាវ រកមុខសញ្ញា។ លុះ ដល់ម៉ោង១៥និង៣០ នាទី កម្លាំងនគរបាលប៉ុស្តិ៍ បាន ចុះទៅដល់ផ្ទះជួលផ្លូវ៣០ម៉ែត្រ ភូមិទួលរកាសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ ក្រុងភ្នំពេញ ឃេីញភិនភាគរបស់ជនសង្ស័យទាំង២នាក់។
១-ឈ្មោះ ដួង ផានិត ហៅកាដួងភេទស្រី អាយុ ៣៤ឆ្នាំ (ដកហូតបាន ពូថៅ ដងឈេីខ្លីចំនួន១ដេីម)២-ឈ្មោះ សោម ចាស់ស្មីន ភេទស្រី អាយុ១៨ឆ្នាំ ក៍ឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍ ពេលមកដល់ប៉ុស្តិ៍។ ជនសង្ស័យបានឆ្លេីយបានឆ្លេីយប្រាប់ សមត្តកិច្ចថាខ្លួនពិតជាបានធ្វេីសកម្មភាពលួចយកកុងទ័រទឹកពិតប្រាកដមែន។
ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដេីម្បីចាត់ការតាមផ្លូវច្បាប់៕

You might also like