រយៈពេល១៤ថ្ងៃហើយ! អំពាវនាវដល់ ភាគីថៃ ឲ្យធ្វើការដោះលែងទាហានខ្មែរ១៨នាក់
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្តអំពាវនាវដល់ ភាគីថៃឲ្យធ្វើការដោះលែងទាហានខ្មែរ១៨នាក់ ដែលថៃចាប់ទៅមកកម្ពុជាវិញឲ្យបានឆាប់ ខណៈក្រុមគ្រួសាររបស់ពួកគេទាំង១៨នាក់ កំពុងទទឹងរងចាំទាំងយប់ទាំងថ្ងៃ ហើយកម្ពុជាក៏បានរំលឹកដល់ភាគីថៃ គប្បីគោរពនូវបទឈប់បាញ់ឲ្យបានពេញលេញផងដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិបា នលើកឡើងទៀត ថាគិតដល់ថ្ងៃទី១២ ខែសីហានេះ គឺមានរយៈពេល១៤ថ្ងៃហើយ ដែលទាហានថៃ ចាប់ទាហានខ្មែរដោយ ខុសច្បាប់។