ល្បែងតែងវិនាសអស់ទាំងទ្រព្យសម្បត្តិហេីយ ពេលនេះ.ស..ម្លាប់ខ្លួនចោលប្រពន្ធកូនទៀតដោយសារចាញ់ល្បែង ទ្បូតូ ចាក់បាល់ ជល់មាន់អនទ្បាញនិងការ៉េ8888 បន្សល់បណ្ដាំចុងក្រោយ បងសូមទោសអូនបងរវល់តែវក់និងលេងល្បែងមិនបានមេីលថែអូននិងកូនបងលាអូនរហូតហេីយ
មានការភ្ញាក់ផ្អេីកមួយយ៉ាងខ្លាំងដោយបុរសម្នាក់មានវ័យប្រហែលជាង៤០ឆ្នាំបានសម្រេចចិត្តចង ក សម្លាប់ខ្លួនបញ្ចប់ជីវិតខ្លួនឯងនិងដេីមពោធិ៍ដោយសារតែវក់និងល្បែងសុីសងតាមផ្ទះនិងតាមអនទ្បាញប្រភេទ ទ្បូតូ ចាក់បាល់ ជល់មាន់ និង ការ៉េ8888 បេីតាមការបញ្ជាក់ពីប្រពន្ធជនរងគ្រោះបានអោយដឹងថាប្ដីរបស់គាត់បានញៀននិងល្បែង ទ្បូតូ ចាក់បាល់ ជល់មានតាមអនទ្បាញនិងការ៉េ8888 ជារៀងរាល់ថ្ងៃពេលចាញ់អស់លុយបានយកទូរស័ព្ទរបស់ប្រពន្ធទៅបញ្ចាំម្ភៃមុឺនរៀល បញ្ចាំអត្តញ្ញាណប័ណ្ណ និងខ្ចីលុយគេថែមទៀត ប្រពន្ធស្ដីបន្ទោសតិចតួចអោយឈប់វក់លេងល្បែងក៏អន់ចិត្តនិងប្រពន្ធក៏ដេីរបាត់ពីផ្ទះពីបីថ្ងៃគ្មានដំណឹង ក៏មិនឃេីញទៅធ្វេីការជាសន្តិសុខ រហូតដល់វេលាម៉ោង១ថ្ងៃត្រង់ ត្រូវនិងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ មានគេប្រាប់ថាបានប្រទះឃេីញប្ដីរបស់គាត់ចង ក សម្លាប់ខ្លួននៅនិងដេីមពោធិ៍ ក្នុងភូមិប៉ប្រ៉កខាងជេីង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ទេីបស្រ្តីជាប្រពន្ធមកមេីលឃេីញថាពិតជាប្ដីគាត់ពិតមែន ឈ្មោះ បូ សឹមអឹម អាយុជាង៤០ឆ្នាំ មូលហេតុដែលប្ដីគាត់គិតខ្លីចង ក សម្លាប់ខ្លួនបែបនេះដោយសារតែប្ដីរបស់គាត់វក់និងល្បែងសុីសងប្រភេទ ទ្បូតូ ចាក់បាល់ មាន់ជល់តាមអនទ្បាញនិងការ៉េ8888ដែលបេីកលួចលាក់តាមផ្ទះជាច្រេីនកន្លែងក្នុងរាជធានីភ្នំពេញ ៕
ពាក់ព័ន្ធនិងករណីខាងលេីនេះពលរដ្ឋសូមណមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ជួយស្រាវជ្រាវបង្រ្កាបល្បែងសុីសង ប្រភេទការ៉េ8888និងមានជល់អនទ្បាញលួចលាក់បង្កប់តាមផ្ទះតាមហាងការហ្វេរអោយអស់ដេីម្បីទប់ស្ដាត់កុំអោយរីករាលដាលកុំអោយមនុស្សក្មេងចាស់វក់លែងចេះរកសុីធ្វេីការរៀនសូត្របំផ្លាញអនាគតក្មេងៗជំនាន់ក្រោយនិងបំផ្លាញគ្រួសារប្រជាពលរដ្ឋដ៏ទៃផ្សេងទៀត