វីរកងទ័ព​​ ខែម សុភាន់ ភេទប្រុស អាយុ ៣៣ឆ្នាំ ជាកងទ័ពនៅសមរភូមិជួរមុខ នៃកងពលតូចអន្តរាគមន៍លេខ១ បានទទួលគ្រោះថ្នាក់ត្រូវរបួសដោយគ្រាប់កាំភ្លើង ចំថ្លើមយ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃទី២៥​ ខែកក្កដា ឆ្នាំ២០២៥ ត្រូវបានជួយសង្គ្រោះដោយជោគជ័យ !!!

ដោយមានការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចបវរធិបតី ព្រមទាំងលោកជំទាវបណ្ឌិត ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំយកអ្នកជំងឺ ឈ្មោះ ខែម សុភាន់ បញ្ជូនពីមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ មកទទួលការព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈកាលពីថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០២៥ ។ ក្រុមគ្រូពេទ្យជំនាញបានធ្វើការវះកាត់ ជួយសង្គ្រោះអ្នកជំងឺយ៉ាងយកចិត្តទុកដាក់ ប្រកបដោយជោគជ័យ។ អ្នកជំងឺគាត់បានធូរស្រាលចេញពីមន្ទីរពេទ្យហើយនៅពេលនេះ។

រាល់ការចំណាយទាំងអស់ ក្នុងការព្យាបាល ថ្លៃអាហារប្រចាំថ្ងៃ និងថ្លៃធ្វើដំណើរ ត្រូវបានទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៕

You might also like