ប្រើពាក្យអសីលធម៌លើផ្លាកលេខម៉ូតូនោះ ជាផ្លាកលេខក្លែងក្លាយ !

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហោះលើផេករបស់ខ្លួនថា «នរណាអើយ អីក៏ទំនេរម្លេះ!!!» លោកបង្ហោះបែបនេះ បន្ទាប់មានអ្នកពាក់ផ្លាកលេខក្លែងក្លាយ ហើយដាក់ពាក្យគ្មានសីលធម៌ថា «កម្ពុជា PONG KDOR»។
អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ខ្ញុំបាទសូមបញ្ជាក់ថា នេះជាផ្លាកលេខក្លែងក្លាយ។ នៅក្នុងប្រព័ន្ធលេខនេះ មិនមានចុះបញ្ជីទេ។
ប្រព័ន្ធចុះបញ្ជីយានយន្ត មិនអនុញ្ញាតឲ្យដំណើរការចុះបញ្ជីផ្លាកលេខចំពោះតួអក្សរដែលមានខ្លឹមសារបែបនេះ ឬតួអក្សរដែលប្រកបទៅចេញខ្លឹមសារអត្ថន័យ អសីលធម៌សង្គម ខុសប្រពៃណី មានចរិតប្រមាថ រិះគន់..នោះទេ។ សូមអរគុណ ៕

You might also like