ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាលលើកទី១៣
វិមាន៧មករា៖នៅរសៀលថ្ងៃសុក្រទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាលលើកទី១៣។
កិច្ចប្រជុំនេះធ្វើឡើងនៅវិមាន ៧មករា រាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថា្នក់កណ្តាល,ឯកឧត្តមប្រធាន-អនុប្រធានផ្នែកហិរញ្ញវត្ថុ,ឯកឧត្តមអនុប្រធានលេខាធិការដ្ឋាន និងឯកឧត្តមប្រធានក្រុមការងារនីតិកម្ម ព្រមទាំងលោក លោកស្រី ជាមន្រ្តីបក្សប្រចាំយុវជនគណបក្សថ្នាក់កណ្តាល និងមន្រ្តីក្រុមជំនួយការលេខាធិការដ្ឋានគណ:ប្រចាំ។
កិច្ចប្រជុំគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជន ថ្នាក់កណ្ដាល បានពិនិត្យនិងអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន សំដៅធានាប្រសិទ្ធភាព និងនីរន្តភាពការងារយុវជនគណបក្សប្រជាជនកម្ពុជា ។






