បទល្មើសព្រៃឈើ នៅតែមានការដឹកជញ្ជូនជាបន្ត បែរមន្ត្រីជំនាញមិនបង្ក្រាប បានត្រឹមឆ្លើយដាក់គ្នា ជាក់ស្តែងបែរជាមន្ត្រីយោធា ចុះបង្ក្រាបជំនួសទៅវិញ

ខេត្តស្ទឹងត្រែង: មេឈ្មួញកំពុងសម្រុកដឹកជញ្ជូនឈើល្មើសច្បាប់ យ៉ាងសកម្មពីសំណាក់ ក្រុមឈ្មួញទុច្ចរិត។ ដោយមានការបើកភ្លើងខៀវ ពីសំណាក់មន្ត្រីជំនាញ អាជ្ញាធរ មានសមត្ថកិច្ច មួយចំនួន ដែលគិតតែផលប្រយោជន៍ខ្លួន មិនខ្វល់អំពីផលប្រយោជន៍ជាតិ និងតួនាទីភារកិច្ចដែលខ្លួនមាន។ ដែលរាជរដ្ឋាភិបាលជឿទុកចិត្ត បានប្រគល់តួនាទីនិងភារកិច្ចឲ្យ ដើម្បីបម្រើជាតិមាតុភូមិ ទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដើម្បីភូមិឃុំមានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ។ តែផ្ទុយទៅវិញឆ្កែនៅតែព្រូស មនុស្សនៅតែដើរ វាក៏មិនខុសអី អ្នកសារព័ត៌មាន បានត្រឹមតែស្រែកកោគៗ សឹកមាត់ត្រដោកឆ្អែតពោះក្របី។ ជាក់ស្តែងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ អ្នកសារព័ត៌មានយើង បានប្រទះឃើញ គោយន្តកន្ទ្រៃមួយគ្រឿង ចរាចរណ៍នៅលើផ្លូវលំមួយ ដែលស្ថិតក្នុងភូមិខ្សាច់ថ្មី ឃុំតាឡាត់ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ភ្លាមៗក៏បានខលរាយការណ៍ជូន មន្ត្រីជំនាញ និងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ មន្ត្រីមួយចំនួនដែលជាមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន រួចនិងមន្ត្រីប៉ុស្តិ៍រដ្ឋបាល បានត្រឹមតែឆ្លើយដោះសារ ឲ្យរួចតែមាត់តែប៉ុណ្ណោះ។ នេះឬមន្ត្រីស៊ីប្រាក់ខែរាស្ត្រ បម្រើរដ្ឋ ការពារផលប្រយោជន៏ជាតិ ហេតុអ្វីបានត្រឹមឆ្លើយដោះសារ ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួនឬ។ ទើបធ្វើដូចជាមន្ត្រីទាំងនោះ ជាប់សាច់ឈាមនិងគ្នាទេដឹង ទើបមិនហ៊ានឈានជើង ចេញមុខមកបង្ក្រាបបទល្មើសទាំងនេះ។
ជុំវិញរឿងឈើមួយគោយន្តនេះ លោកស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោកថាចាំលោកឲ្យ មន្ត្រីលោកលោកចុះទៅ តើឈើនោះនៅឯណា។
ចំណែកលោកទូច វិចិត្រ ថានៅឆ្ងាយបទល្មើសនៅកន្លែងណា ចឹងចាំឲ្យមន្ត្រីឧទ្យានុរក្ស ការពារដែនដែលនៅជិតនោះ ចុះទៅមើល។ ចំណែកលោកសាំង អ៊ែនឌី គ្រប់គ្រងច្រករបៀង ប្រចាំស្រុកសេសានលោកថា នៅឆ្ងាយជាប់ព្រំប្រទល់ ខេត្តមណ្ឌលគីរី មិនអាចទៅទាន់បានទេ។ លោកបញ្ជាក់ទៀតថា ខ្ញុំមិនមែនធ្វើការនៅមួយកន្លែងទេ ហើយក៏មិនបាននៅជិតនិងដែរ។
ការអត់ធ្មត់នៃការរងចាំ របស់មន្ត្រីជំនាញ ក្រោយមកទើប អ្នកសារព័ត៌មានយើង ខលរាយការណ៍ជូន លោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន ក្នុងនាមលោកជាគណ: បញ្ចាការឯកភាពស្រុក ។ ទើបឃើញមានមន្ត្រីយោធា ស្រុកសេសាន និងអាជ្ញាធរភូមិ ឃុំ អញ្ចើញចុះមកដល់បទល្មើស។ ដើម្បីទទួលយកឈើនៅលើគោយន្តកន្ទ្រៃ ១គ្រឿងដែលជាអញ្ញាត្តជន ដែលម្ចាស់រត់ចោល ដើម្បីកសាងសំណុំរឿង ជូនទៅមន្ត្រីជំនាញ ដើម្បីបន្តនិតិវិធីតាមច្បាប់។ យើងរងចាំមើលថា តើឈើមួយគោយន្តនេះ ដល់ក្រោយការបង្ក្រាប ពីកងកម្លាំងមន្ត្រីយោធា និងអាជ្ញាធរមូលដ្ឋាន បញ្ជូនទៅមន្ត្រីជំនាញ ៕

You might also like