លោកតា “ឡូ ណុន” ដែលត្រូវជាឪពុកបង្កើតរបស់វីរកងទ័ព រួចមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង«លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់តាំងក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)
បន្ទាប់ពីបានចុះទៅគេហដ្ឋានផ្ទាល់ ដើម្បីពិនិត្យសុខភាពលោកតា “ឡូ ណុន” ដែលត្រូវជាឪពុកបង្កើតរបស់វីរកងទ័ព រួចមក «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង«លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានចាត់តាំងក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំលោកតាមកពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម:។ សូមបញ្ជាក់ថា លោកតាមានជំងឺប្រចាំកាយដូចជា ឈឺសន្លាក់ ញ័រទ្រូង អស់កម្លាំង លើសសម្ពាធឈាម និងរលាកទងសួត។
រាល់ការចំណាយ និងការរស់នៅអំឡុងពេលពិនិត្យនិងព្យាបាល ត្រូវបានទំនុកបម្រុងទាំងស្រុងដោយ «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង«លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» ៕






