ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុត «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)
ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់បំផុត «សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត» និង «លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» បានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំ អ៊ុំប្រុស ឃិន សម្បត្តិ អាយុ ៦០ឆ្នាំ ដែលជាជនភៀសសិក នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដេីម ដើម្បីទទួលការព្យាបាលវះកាត់ជំងឺភ្នែកឡេីងបាយ និងកន្ទុយថ្លែននៅមន្ទីរពេទ្យព្រះអង្គឌួង។
«សម្តេចបវរធិបតី» និង«លោកជំទាវបណ្ឌិត» ថែមទាំងបានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការវះកាត់ព្យាបាល និងការស្នាក់នៅ ជូនដល់អ៊ុំប្រុស និងក្រុមគ្រួសារផងដែរ។
អ៊ុំប្រុស និងក្រុមគ្រួសារមានក្តីរីករាយជាពន់ពេកចំពោះទឹកចិត្តដ៏មហាសប្បុរសថ្លៃថ្លានេះ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន «សម្តេចធិបតី» និង«លោកជំទាវបណ្ឌិត» ។






