បង្ក្រាបមុខសញ្ញាសេសសល់ចោរប្លន់ និងលួចខ្សែភ្លេីងដ៏សកម្ម នឹងពាក់ពន្ធ័គ្រឿងញៀន…..នៅកំពង់ស្ពឺ!

(កំពង់ស្ពឺ)៖ កំលាំងនគរបាលស្រុកភ្នំស្រួច ធ្វើការស្រាវជ្រាវមុខសញ្ញាគ្រឿងញៀន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ នៅចំណុចភូមិក្រាំងភ្នៅ ឃុំអូរ ឃាត់មុខសញ្ញបាន ១នាក់ឈ្មោះ ស៊ូ រដ្ឋា ហៅ(ស្រួច) ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន៣កញ្ចប់តូច(សង្ស័យជាគ្រឿងញៀន) តាមចម្លើយឈ្មោះស្រួច ថាថ្នាំនេះឈ្មោះ ជិន ណុប ជាអ្នកផ្ដល់និងលក់អោយខ្លួន។
ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការចង្អុលណែនាំពីលោកវរសេនីយ៍ឯក ហ៊ាង ឈាងលី ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងបានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្ដ ជំនាញបានបន្ដឃាត់ឈ្មោះ ជិន ណុប ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិក្រាំងភ្នៅ ឃុំអូរ ស្រុកភ្នំស្រួច ដកហូតជញ្ជីងអេឡិចត្រូនិចចំនួន១គ្រឿង សម្ភារៈសម្រាប់ច្រកគ្រឿងញៀន ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានបញ្ជាក់ថា ផ្អែកតាមការគ្រប់គ្រងមុខសញ្ញាក្នុងមូលដ្ឋាន ឈ្មោះ ស៊ូ រដ្ឋា ហៅ(ស្រួច) ជាមុខសញ្ញាសេសសល់ក្នុងករណីពាក់ព័ន្ធលួចកាត់ខ្សែភ្លេីង និងស្ទាក់ប្លន់ម៉ូតូនាពេលកន្លងមកយោងតាមបណ្ដឹងឈ្មោះ ឆែ អាន រស់នៅភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ជនមិនស្គាល់អត្ដសញ្ញាណបានធ្វើសកម្មភាពយកសំបកខ្សែភ្លើងពណ៌ខ្មៅចងកាត់ទទឹងផ្លូវបណ្ដាលឱ្យគាត់ទាក់ហើយដួលម៉ូតូ ជនសង្ស័យបានទាញគាត់ចេញរួចជិះម៉ូតូគេចទៅទិសខាងត្បូងតាមផ្លូវជើងភ្នំក្រាំងតាតន់។ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខកំពង់ស្ពឺ1O-1860ឆ្នាំ2019។ ឈ្មោះ ស៊ូ រដ្ឋា ហៅស្រួច បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពប្លន់ម៉ូតូនិងលួចខ្សែភ្លេីងតាមគោលដៅមូលដ្ឋានខាងលើពិតប្រាកដមែន។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានធ្វើការបញ្ជូនជនសង្ស័យទាំងវត្ថុតាងមួយចំនួន(ក្រៅពីម៉ូតូនិងខ្សែភ្លេីង)មកអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដេីម្បីបន្ដនីតិវិធី៕

You might also like