ករណីឃា..តកម្ម បុរសម្នាក់ កម្លាំងនគរបាលក្រុងបាត់ដំបង បានចេញប្រតិបត្តិការ ចាប់បានជនសង្ស័យហើយ
ករណីឃាតកម្មទៅលើបុរសម្នាក់ ព្រឹកមិញនេះ ឥឡូវកម្លាំងនគរបាលក្រុងបាត់ដំបង បានចេញប្រតិបត្តិការ ចាប់បានជនសង្ស័យហើយ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែកសាងសំណុំរឿង ចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ។
ករណីប្រជាពលរដ្ឋប្រទះឃើញ សាកសពបុរសម្នាក់ដេកស្លាប់ ក្នុងថ្លុកឈាម និងមានស្នាមកាប់ជាច្រើនកន្លែង សង្ស័យជាករណីឃាតកម្ម ដែលហេតុការណ៍ខាងលើ បង្ករការភ្ញាក់ផ្អើល នៅ ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិ អង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ៕






