រដ្ឋបាលខេត្តក្រចេះ ជូនដំណឹងពីការបើកការធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ
រដ្ឋបាលខេត្តក្រចេះ ជូនដំណឹងពីការបើកការធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្នក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ សម្រាប់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ចំពោះមធ្យោបាយធ្វើដំណើរ ដូចជា ថ្មើរជើង ទោចក្រយានយន្ត រថយន្តធុនតូច និងរថយន្តទេសចរណ៍ចាប់ពី១២កៅអីចុះ ក្នុងរយៈពេលចំនួន ២១ថ្ងៃ ចាប់ពីថ្ងៃទី០៨ ខែកញ្ញា ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ៕






