រថពាសដែកកងយោធាថៃ ០១ គ្រឿង ចាប់ហ្វ្រាំងមិនជាប់បណ្តាលអោយក្រឡាប់
រថពាសដែកកងយោធាថៃ ០១ គ្រឿង ចាប់ហ្វ្រាំងមិនជាប់បណ្តាលអោយក្រឡាប់ នាវេលាម៉ោង៧:៣០ នាទីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅឃុំណាថាវី ស្រុកណាថាវី ខេត្តសុងក្លា បានបណ្តាលឱ្យទាហាន៨ នាក់រងរបួស ក្នុងនោះ៦ នាក់ត្រូវបានគេដឹក ទៅមន្ទីរពេទ្យណាថាវី និង០២ នាក់ទៀត ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យណាថាវី ។
ការក្រឡាប់រថយន្តនេះ កើតឡើង ដោយសារក្រុមយោធាទាំងនេះ ចល័តទៅជួយអន្តរាគមន៍ ឡោមព័ទ្ធ នៅតំបន់ចម្ការកៅស៊ូ មួយកន្លែង ក្នុងស្រុកសាបាយ៉យ ខេត្តសុងក្លា ជិតខេត្តប៉ាតានី ដែលជាកន្លែង កំពុងមានការប៉ះទង្គិចគ្នា ជាមួយក្រុមបះបោរ តាំងពីវេលាម៉ោង៥:៣០ នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា នេះ ។






