នាថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាលនិងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដែលទទួលបាននិទ្ទេស A។
ភ្នំពេញ៖ នាថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាលនិងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដែលទទួលបាននិទ្ទេស A។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលអាណត្តិទី៦ បន្តរហូតដល់អាណត្តិទី៧ និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំធ្វើកំណែទម្រងវិស័យអប់រំនៅកម្ពុជាជាបន្តបន្ទាប់ និងបានរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា ប្រកបដោយសមត្ថភាព ប្រកួតប្រជែងនៅក្នុងតំបន់និងលើសកលលោក ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សីដើម្បីចូលរួមកសាង អភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោកជំទាវបណ្ឌិត អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ លទ្ធផលសម្រេចបានសម្រាប់វិស័យអប់រំក្នុងខេត្តប៉ៃលិនគឺស្តែងចេញពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គភាពពាក់ព័ន្ធអាជ្ញាធរគ្រប់លំដាប់ថ្នាក់លោកគ្រូ អ្នកគ្រូមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សានុសិស្ស ដែលបានសហការជួយបង្កលក្ខណៈឱ្យកូនចៅមករៀនបានទៀងទាត់និងធ្វើការតាមដានការសិក្សារបស់ពួកគជាប្រចាំដោយសហការគ្រប់យ៉ាងជាមួយសាលារៀនឈរលើគោលការណ៍ «សាលារៀន ជារបស់សហគមន៍» ដើម្បីបុព្វហេតុនៃការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព ស្របតាមចតុស្ដម្ភទាំងបួនរួមមានវិជ្ជាសម្បទា បំណិនសម្បទាចរិយាសម្បទា កាយសម្បទា និងមានមនសិការស្នេហាជាតិនិងមនុស្សជាតិចេះរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា គឺឱ្យកូនចៅយើងក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ ក្នុងសង្គមជាតិកម្ពុជាពោពេញដោយសុជីវធម៌ សីលធម៌ថ្លៃថ្នូរ និងមានធនធានមនុស្សពិតប្រាកដសម្រាប់កសាង អភិវឌ្ឍន៍ ប្រទេសជាតិ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍កោតសសើរដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត គណៈគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូនៃវិទ្យាល័យទាំងពីរក្នុងខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការផ្ទេរចំណេះដឹងដល់សិស្សានុសិស្សរបស់ខ្លួនប្រកបដោយគុណភាព និងសូមផ្តាំផ្ញើដល់ក្មួយៗ ជាសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុយិភូមិត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្របន្តទៀតដើម្បីអនាគត របស់ខ្លួន និងប្រទេសជាតិជាពិសេសត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ក្មេងទំនើងបងធំបងតូចនិងចូលរួមគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នាហើយចំពោះក្មួយៗ ដែលគ្មានលទ្ធិភាព ក្នុងការទៅបន្តការសិស្សានៅសកលវិទ្យាល័យនានា សូមទាក់ទងមកក្រុមការងាររបស់រដ្ឋបាលខេត្ត ដើម្បីស្វែងរកអាហារូបករណ៍ផ្តល់ជូនសម្រាប់បន្តការសិក្សារៀនសូត្រ។
សូមបញ្ជាក់ថា៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានជូនរង្វាន់លើកទឹកចិត្តដល់សិស្សជាប់និទ្ទេស A ចំនួន ៣នាក់ ដោយក្នុងម្នាក់ៗទទួលបាន កុំព្យូទ័រ ១គ្រឿង និងថវិកាចំនួន ១លានរៀល ផងដែរ ៕