ដាក់ដាវ កាំបិតតាំងតោ ទៅមើលបុណ្យកឋិន ទុកការពារខ្លួន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

នៅថ្ងៃទី១១.១០.២០២៥ យប់ កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជិះម៉ូតូល្បាតនៅលើផ្លូវជាតិលេខ១៣០ ពេលល្បាតដល់ចំណុចភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
មុខសញ្ញាសង្ស័យ០២នាក់÷
១/ឈ្មោះ កូយ ឃីត ភេទប្រុសអាយុ២៩ឆ្នាំនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ(ធ្លាប់ជាប់ពន្ធនាគារ០២លើកនៅខេត្តកំពង់ស្ពឺ) ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនរយ:ពេល០២ឆ្នាំ និងករណីហិង្សាក្នុងគ្រួសាររយ:ពេល០៨ខែ)។
២/ឈ្មោះ ប៉ាល់ រ៉ាម៉េត ភេទប្រុសអាយុ២៤ឆ្នាំនៅភូមិតារោង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ធ្លាប់ជាប់ពន្ធនាគារ០១លើលនៅខេត្តកំពង់ស្ពឺ) ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រយ:ពេល០២ឆ្នាំ)ជិះម៉ូតូម៉ាកហុងដាគុប៩០ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ដោយមានការសង្ស័យក៏បានធ្វើការឃាត់សួរនាំត្រួតពិនិត្យ ឃើញមានដាវ០១ដើម និងកូនកាំបិតតាំងតោ០១នៅជាប់ម៉ូតូ បន្ទាប់មកបានឃាត់យកមកធ្វើការសួរនាំ
ជនសង្ស័យទាំង០២នាក់ សារភាពថា ខ្លនបានជិះម៉ូតូទៅមើលកម្មវិធីបុណ្យកឋិនទាននៅវត្តអង្គ ចំពោះដាវ និងកាំបិតតាំងតោដែលដាក់នៅជាប់ម៉ូតូគឺទុកសម្រាប់ការពារខ្លួន។
ជនសង្ស័យទាំង០២នាក់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត ៕

You might also like