អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បើកវគ្គបណ្តុះបណ្តាល ស្តីពីជំនាញវិភាគ និងដោះស្រាយបញ្ហាដើម្បីបង្កើនសមត្ថភាពមន្ត្រី

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំបើកវគ្គបណ្តុះបណ្តាលមន្រ្តី ស្តីពី ជំនាញវិភាគ និងដោះស្រាយបញ្ហា ដែលឧទ្ទេសនាមដោយឯកឧត្តម ប៉ុល លឹម អនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ នៅសាលិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។
វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមចំនួន៣៩នាក់ សិក្សារៀងរាល់ពេលព្រឹក មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-២០ ខែតុលា ឆ្នាំ២០២៥។
វគ្គនេះរៀបចំឡើងក្នុងគោលបំណងបង្កើនសមត្ថភាពមន្ត្រីក្នុងការដោះស្រាយបញ្ហាដោយ ប្រមូលផ្តុំព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្ត ជាពិសេសបង្កើនសាមគ្គីភាព និងសុខដុមនីយកម្មនៅក្នុងអង្គភាព ដោយសិក្សាផ្តោតសំខាន់លើ៖
-ការគិតប្រកបដោយភាពច្នៃប្រឌិត
ការដោះស្រាយបញ្ហា
-ការកំណត់បញ្ហា
-ការប្រមូល និងរៀបចំព័ត៌មាន
-ការវាយតម្លៃយុទ្ធសាស្ត្រ
-ការបង្កើតជម្រើសនៃដំណោះស្រាយ
-ត្រួតពិនិត្យ និងវាយតម្លៃលើជម្រើសនៃដំណោះ ស្រាយ…។

You might also like