ករណីដែល សារព័ត៌មាន Khaosod ចុះផ្សាយ ថា មាន ជនជាតិ ថៃ៨០ នាក់ជាប់ឃុំ នៅ ក្នុង ពន្ធនាគារ កម្ពុជា នា ខេត្តក្រចេះ គឺជា ដំណឹង ក្លែងក្លាយ!
ភ្នំពេញ ៖ កាលពីថ្ងៃអាទិត្យ ទី១២ ខែ តុលា សារព័ត៌មាន ដ៏ធំ និង មាន ប្រជាប្រិយមួយ របស់ ថៃ មាន ឈ្មោះ ថា Khaosod បាន ចេញផ្សាយ ដំណឹងថា ស្ត្រីជាម្ដាយ ម្នាក់ កំពុង ទួញសោក និង អំពាវនាវឱ្យ មាន ការជួយអន្តរាគមន៍ កូនប្រុស របស់ ខ្លួន ដេល កំពុង ជាប់ឃុំ នៅ ក្នុង ពន្ធនាគារ ខេត្តក្រចេះ ប្រទេស កម្ពុជា។
យ៉ាងណា មិញ ក្រោយ ពី ការ ស៊ើបអង្កេតយ៉ាងយក ចិត្តទុក ដាក់ លើករណីនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បាន ឆ្លើយបំភ្លឺថា «មិនមាន ករណី ដូចការលើកឡើង ខាង លើនេះ ទេ»។