ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអាស៊ាន

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដើម្បីសម្របសម្រួល និងពិនិត្យពីលទ្ធភាពស្វែករកការគាំទ្រពីប្រទេសដៃគូ សម្រាប់ជួយដល់ប្រទេសជាសមាជិកអាស៊ាន ដែលរងគ្រោះដោយសារគ្រោះមហន្តរាយ។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលរួមក្នុងឱកាសព្រះរាជាណាចក្រកម្ពុជា ធ្វើម្ចាស់ផ្ទះ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។

You might also like