ករណីភ្លើងឆេះការ៉ាស់សាំង នៅចំណុចភូមិជីមាន់ជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ នៅ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ មានករណីភ្លើងឆេះការ៉ាស់សាំង មួយកើតឡើង នៅចំណុចភូមិជីមាន់ជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

កម្លាំងមូលដ្ឋាន អ/ហ ស្រុកពញាក្រែកនិងស្នាក់ការ៧០១ ចំនួន១១នាក់ រថយន្ត០៣គ្រឿង ម៉ូតូ០១គ្រឿង សហការណ៍ជាមួយនគរបាលស្រុកពញាក្រែក ដឹកនាំដោយ លោកវេសេនីយ៍ត្រី ស្រ៊ុន ផឹងឡាយ មេបញ្ជាការមូលដ្ឋាន អ/ហ ស្រុកពញាក្រែក បន្ទាប់ពីបានទទួលសេចក្តីរាយការណ៍ពីឈ្មោះ យ៉ន សុខហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ ថាមានករណីភ្លើងឆេះការ៉ាស់សាំងសាវីមុីចរបស់ខ្លួន នៅចំណុចភូមិជីមាន់ជើង ឃុំ ក្រែក ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ។
ការអន្តរាគមន៍ពន្លត់អគ្គិភ័យ ត្រូវការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ សរុបរថយន្តពន្លត់អគ្គីភ័យ០៤គ្រឿង ក្នុងនោះរថយន្តក្រុមហ៊ុនកៅស៊ូ០១គ្រឿង ហើយប្រើប្រាស់ទឹកអស់០៥ឡាន ។
មូលហេតុ ផ្ទុះសេ្សខ្សែភ្លើងបណ្តាលឱ្យឆ្លងចរន្ត ។ ប៉ុន្តែគ្រប់គ្រង់ស្ថានការណ៍បាន១០០%ហើយ ៕

You might also like